សមត្ថកិច្ច​ក្របួច​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៤​កញ្ចប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ម្នាក់​កាលពី​វេលា​ម៉ោង ២០ និង ៤០ នាទី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦​នៅ​ចំណុច​ក្បែរ​ហាង​ស៊ុំ​គោ​ភ្នំ​ធំ ស្ថិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ជា​លទ្ធិ​ផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ផងដែរ​។​
លោក​បន្តថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុ​ថង ម៉ាឡៃ​ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ទម្ងន់​០,៩៧​ក្រាម ។ ម៉ូតូ​ចាស់​កែច្នៃ​ចំនួន​១​គ្រឿង​។ ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១​។ ដែកកេះ​ចំនួន​១​។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​មិនទាន់​កែច្នៃ​ចំនួន​១ និង​កាបូប​ដាក់​លុយ​ចំនួន​១​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម និង វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

15086358_1791523077752921_186451633_n15033728_1791523071086255_867567386_n15033720_1791523067752922_1633433324_n