គ្រោងឆ្អឹង​សាកសព​ម្នាក់​ប្រទះឃើញ​កន្លងមក​ត្រូវបាន​ស្គាល់​សាវតារ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា គ្រោងឆ្អឹង​សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងមក​ត្រូវបាន​ស្គាល់​សាវតារ​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​២​ថ្ងៃ​កន្លងមក​។​
គួរ​បញ្ជាក់ថា គ្រោងឆ្អឹង​សាកសព​មិន​ស្គាល់​សាវតារ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ដីឡូត៍​មួយកន្លែង​ដែលជា​របស់ ឈ្មោះ វ៉ាន់​.​សឹ៑ម​វ៉ា​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​ស្ថិតក្នុង​ក្រុមទី​01​ភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខ​ណះ​ពេលដែល​ម្ចាស់​ដី​ឡូ​យក​ត្រា​ក់ទ​រ័​មក​ឈូសឆាយ​ស្មៅ ។
លោក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​២​ថ្ងៃ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​សាកសព​នោះ​ហើយ មានឈ្មោះ ខន ឃឿន ភេទ ប្រុស អាយុ​២៩​ឆ្នាំ​។
យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ យ៉ាន សុខន ភេទ ស្រី អាយុ​៥៤​ឆ្នាំ​(​ត្រូវជា​ម្តាយបង្កើត​របស់​សព​)​បាន​ឆ្លើយ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា​ថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​១០​នាទី កូនប្រុស​ឈ្មោះ ខន សុឃឿន បាន​ឲ្យ​គាត់​កោសខ្យល់​អោយ​ព្រោះ​វា​ថា​អត់​ស្រួលខ្លួន​ពេលនោះ​រូបគាត់​ក៏បាន​កោសខ្យល់​ឲ្យ​ពេល​កោសខ្យល់​ហើយ​វា​ចេះតែ​ដើរ​និយាយប្រាប់​អ្នកភូមិ​ថា មាន​គេ​មក​យក​វា​ទៅហើយ ។​
លុះដល់​ម៉ោង​១៥ និង​០០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល​កូនប្រុស​របស់គាត់​បាន​ដូរ​សម្លៀកបំពាក់​ចេញ ដោយ​ស្លៀកពាក់​អាវយឺត​ដៃខ្លី ពណ៌​លឿង ខោ​ពណ៌​ទឹកប៊ិច ជើងវែង​និង​មាន​ពាក់​ខ្សែរ​ដៃ​ចាក់​ពណ៌​ផ្កាឈូក​មាន​អង្កាំ ដើរ​ចេញពីផ្ទះ​ដោយនិយាយ​ប្រាប់ថា​មាន​គេ​មក​យក​វា​ហើយ ហើយ​ចេញពីផ្ទះ​បាត់​រហូត​មិនដឹង​ទៅ​ទីណា​ទេ ។
ប្រភព​បន្តទៀតថា ដោយ​នាង​មិនបាន​ប្តឹង​ប៉ូលីស​ពីព្រោះ​កន្លងមក​កូនប្រុស​រប​ស់​គាត់​ធ្លាប់​ដើរ​ចេញពីផ្ទះ​បាត់​១​ខែ ទៅ​២​ខែ ទើប​វា​ត្រឡប់មកផ្ទះ​វិញ​ហើយ​វា មិនដែល​មានទំនាស់​ជាមួយ​អ្នកជិតខាង​ឬ​អ្នកផ្សេង​ណា​ម្នាក់​នោះទេ​តែ​វា​តែងតែ​ផឹកស្រា​ស្រវឹង​ជាប្រចាំ​មិនដែល​លុះ​ថ្ងៃ​ឡើយ​។​
បច្ចុប្បន្ន​គ្រោងឆ្អឹង​សាកសព​ខាងលើ​ត្រូវបាន​ម្តាយ​និង​សាច់​ញាត​ស្នើសុំ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

15102051_1791540817751147_520153435_o15101979_1791540771084485_1977777749_o15053414_1791540797751149_1508807175_o15045358_1791540784417817_473235138_o15060473_1791540807751148_839856054_o