ផ្ទះ​​វី​ង​មួយកន្លែង​នៅ​ស្រុក​គងពិសី​ត្រូវ​ចោរ​ចូល​លួច​កាបូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​អធិការនគរបាល​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា មាន​ក្រុមចោរ​២​នាក់ បាន​បន្លំ​ខ្លួន​ចូលទៅ​ផ្ទះ​លក់​ចាប់ហួយ និង Wing មួយកន្លែង​រួចហើយ​ឆក់​កាបូប​លុយ​របស់​ម្ចាស់ផ្ទះ ដែលមាន​ទឹកប្រាក់​ក្នុងនោះ​ប្រហែល ៧,៥០០​ដុល្លារ ទៅ​បាត់​តែម្តង​។ ។​ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៤ និង​១៥​នាទី​ល្ងាច ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ត្រូវ​ចោរឆក់​កាបូប​នោះ​មានឈ្មោះ សូត្រ ស្រី​នាង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ២​នាក់​, គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ និង​ភិនភាគ​នៅឡើយ​។​
​ទោះជា​យ៉ាងណា សមត្ថកិច្ច​បានបញ្ជាក់​ថា ពេលនេះ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​បន្តទៀត ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន ជន​ដៃ​ឆៅ​ទាំងពីរ​នាក់​ខាងលើ​៕

fn-2016-11-15-10-15-10-0