គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ស្លាប់​១៤​នាក់ របួស​៥០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ កើតឡើង​ចំនួន​៥៥​លើក (​ឆ្នាំ​២០១៥ មាន​៣៤​លើក​) ថយ​២១​លើក ស្មើ​៣៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​១៤​នាក់ (​ឆ្នាំ​២០១៥ មាន​២៥​នាក់​) ថយ​១១​នាក់ ស្មើ​៤៤​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​៣៣​នាក់ (​ឆ្នាំ​២០១៥ មាន​៦១​នាក់​) ថយ​២៨​នាក់ ស្មើ​៤៦​ភាគរយ និង​រងរបួស​ស្រាល​មាន​ចំនួន​១៧​នាក់ (​ឆ្នាំ​២០១៥ មាន​១៦​នាក់​) មានការ​កើនឡើង​ម្នាក់​។​
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បណ្តាលមកពី​បើកបរ​មិន​ប្រកាន់​ស្តាំ បើកបរ​ដោយសារ​ងងុយដេក មិន​គោរព​សិទ្ធិ​ស្រវឹង​បើកបរ​លឿន និង​មាន​កត្តា​ផ្លូវ​ជាដើម​។​
​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រៀបធៀប​ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២៤​លើក (​ឆ្នាំ​២០១៥ មាន​១០​លើក​)​ថយ​១៤​លើក ស្មើ​៥៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​៣​នាក់ (​ឆ្នាំ​២០១៥ មាន​១៣​នាក់​) ថយ​១០​នាក់ ស្មើ​៧៧​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​១១​នាក់ (​ឆ្នាំ​២០១៥ មាន​២៦​នាក់​) ថយ​១៥​នាក់ ស្មើ​៥៨​ភាគរយ និង​រងរបួស​ស្រាល​មាន​ចំនួន​៤​នាក់ (​ឆ្នាំ​២០១៥ មាន​៨​នាក់​) មានការ​ថយចុះ​៤​នាក់ ស្មើ​៥០​ភាគរយ​៕

fn-2016-11-15-06-31-08-0 fn-2016-11-15-06-35-32-0