បង្ក្រាប​រថយន្ត​ហុក​ឡបង្កប់ឈើ​គ្រញូង​នៅ​ស្រុក​បាកាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ សង្កាត់​ព្រៃឈើ​បាកាន បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​រថយន្ត​ហុក​ឡ​ដឹកឈើ​គ្រញូង​បង្កប់ បាន​មួយគ្រឿង​នៅ​ចំណុច​ភូមិ​ក្តី​ឈ្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ។​
​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​ដឹកឈើ​គ្រញូង​ម្នាក់ និង​រថយន្ត​មួយគ្រឿង ហើយ​បាន​យក​ប្រគល់​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត ។​
​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា ឈើ​គ្រញូង​ដែល​បង្ក្រាបបាន​នោះ​មាន​ចំនួន ១៦៣​ដុំ​ស្មើ​និង​២៨៨២ គីឡូក្រាម បច្ចុប្បន្នកំពុង​រក្សា ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តពោធិសាត់ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

hong-0281hong-0283