តៃវ៉ាន​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

​តៃវ៉ាន់​៖​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ចេញផ្សាយ​ថា កងទ័ពជើងទឹក​រប​ស់​តៃវ៉ាន់​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ពី​របៀប​ជួយសង្គ្រោះ​នៅ​ជុំវិញ​ទីក្រុង​តៃប៉ិ​ក ដែល​សមយុទ្ធ​នេះ​គ្រោង​ធ្វើឡើង​នៅក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូងចុងខែនេះ​។​
​ឆ្មាំ​សមុទ្រ​របស់​តៃវ៉ាន់​បាន​ថ្លែងថា សមយុទ្ធ​នេះ​នឹងធ្វើ​ឡើង​នៅ​កោះ Itu Aba ជា​កោះ​មួយ​ស្ថិតនៅក្នុង​កម្រង​កោះ​ស្ព្រា​ត​លី ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។ ពួកគេ​ថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​រៀន​ពី​របៀប​នៃ​ការការពារ និង​សង្គ្រោះ​ដោយ​ខ្លួនឯង​។ ជាមួយគ្នានេះ​កងទ័ពជើងទឹក​តៃវ៉ាន់​ក៏​បា​និង​កំពុង​យាមល្បាត​នៅក្បែរៗ​កោះ​នោះ​។
​គួរ​បញ្ជាក់ថា ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រុយ​ណេ សុទ្ធតែ​អះអាងថា ពួកគេ​មាន​ចំណែក​នៅក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​តំបន់​សំខាន់​ដែល​នានា​ឆ្លងកាត់​ក្នុង​១​ឆ្នាំៗ ទទួលបាន​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​៕

161121-vod-meta-g-gg-taiwan-says-plans-rescue-drills-south-china-sea-month