ធ្វើលិខិត​ឆ្លងដែន​លើស​តំ​ម្លៃ​កំណត់​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាមរយៈ​ការ​បែកធ្លាយ​នេះ​មហាជន​បាន​រិះគន់​ដល់​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​ក្នុង​ខេត្តបាត់ដំបង​បាន​យក​សេវា​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ហៅ​វ៉​ត​ដ័​រ​ផាស់​ថ្លៃ​លើស​ការកំណត់​ទ្វេគុណ​រហូត​ជិត​៤​ដង​។​
​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ក្រុង​បាត់ដំបង​និង​មហាជន​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​រិះគន់​ចំៗ​ដល់​មន្ដ្រីនគរបាល​អ​ន្ដោ​រ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ​ដូង​បាន​បំពាន​យក​ថ្លៃ​សេវា​ធ្វើ​វ៉​ត​ដ័​រ​ផាស់​ដែលមាន​សុពលភាព​១​អាទិត្យ​ម្ដង​ថ្លៃ​ផ្ទុយ​ពី​ការកំណត់​របស់​រដ្ឋ​។​
​បើ​យោងតាម​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​គ្នារ​គឺ​ខេត្តបាត់ដំបង​និង​ខេត្ត​ចាន់​បុរី​ដែល​បានកំណត់​លើកលែង​អោយតែ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ​មាន​សិទ្ធ​បំពេញបែបបទ​ចេញ ចូល​បាន​ដោយ​ស្របច្បាប់ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​សេវា​ត្រឹមតែ​២០០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ការធ្វើ​បែបបទ ប៉ុន្ដែ​ជាក់ស្ដែង​អង្គភាព​នគរបាល​អន្ដោ​រ​ប្រវេសន៍​ប្រចាំ​ច្រកទ្វា​អន្ដរជាតិ​ដូង​មិនបាន​អនុវត្តន៍​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​ទេ បែរជា​បំពាន​អនុញ្ញាតិ​អោយ​ពលរដ្ឋ​ក្រៅ​ខេត្ត​ធ្វើ​បែបបទ​ចេញ ចូល​បាន​យ៉ាង​ងាយ​គ្រាន់តែ​ចំណាយលុយ​ច្រើន​បន្ដិច​ជាការ​ស្រេច ជាងនេះទៀត​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​លើ​សេវា​ដែល​ត្រូវ​បង់​តាម​ការកំណត់​ជា​ផ្លូវការ​ត្រឹមតែ​២០០០០​រៀល​ប៉ុណ្ណោះ​បែរជា​មន្ដ្រី​ជំនាញ​អន្ដោរ​ប្រវេសន៍​យក​ពី​ពលករ​រហូតដល់​៣៥០០០​រៀល ចំណែក​ប្រជាពលរដ្ឋ​ក្រៅ​ខេត្ត​ដែល​មិនមាន​ការលើកលែង តែ​ត្រូវ​មន្ដ្រី​ជំនាញ​បំពាន​ទាំង​ខុស​កិច្ចព្រមព្រៀង​សម្រួល​ធ្វើ​បែបបទ​ចេញ ចូល​បាន​ហើយ​យក​ថ្លៃ​សេវា​រហូតដល់​៧៣៥០០​រៀល​។​
​បងស្រី ស​.​ថ រស់នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​បានលើកឡើង​នៅ​ថ្ងៃទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​ថា បងស្រី​មាន​គ្នា​ចំនួន​៤​នាក់មក​បំពេញបែបបទ​ធ្វើលិខិត​ឆ្លងដែន​សប្ដាហ៍​ក្នុង​គោលបំណង​ចូលទៅ​ធ្វើការ​ងារ​បេះ​ផ្លែ​មៀន​នៅក្នុង​ទឹកដី​ថៃ​ខេត្ត​ចាន់ បុរី​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៣៥​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ប្រទេស​កម្ពុជា ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​អាទិត្យ​នេះ​កញ្ញា​ត្រូវ​បង់​សេវា​ធ្វើអោយ​ដល់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ប្រចាំ​ច្រក​ដូង​ចំនួន​៣៥០០០​រៀល​។ ចំណែក​ប្រភព​មួយ​ផ្សេងទៀត​ជា​ស្ដ្រី​មកពី​ខេត្តសៀមរាប​បានអោយដឹង​ដែរ​ថា​៖​អ្នកស្រី​ជា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ក្រៅពី​ខេត្តបាត់ដំបង​ដូចនេះ​ក្នុង​ការធ្វើ​ប​ត្រ័​អាទិត្យ​ឬ​វ៉​ត​ដ័​រ​ផាស់​ត្រូវ​ចំណាយ​ច្រើន​ខុសពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង​ដោយ​អ្នកស្រី​ត្រូវ​បង់ថ្លៃ​សេវា​ធ្វើ​ចំនួន​៧៣៥០០​រៀល​អោយ​មន្ដ្រីនគរបាល​អន្ដោ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​ដើម្បី​មាន​សិទ្ធ​ស្របច្បាប់​ចូលទៅ​ធ្វើការ​ងារ​បេះ​ផ្លែ​មៀន​នៅក្នុង​ទឹកដី​ថៃ​។​
​ការរិះគន់​ខាងលើ​លោក​សៅ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​បាន​បំភ្លឺ​(​ប្រាប់​សា​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍​) ថា ចំពោះ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ក្រៅពី​ខេត្តបាត់ដំបង​ប្រសិនបើ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទើប​មន្ដ្រី​លោក​ចេញ​និង​ធ្វើ​បែបបទ​អោយបាន រីឯ​ថ្លៃ​សេវា​ដែល​ត្រូវ​បង់​តែ​២០០០០​រៀល​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​លើ​សេវា​ថតរូប​ឬ​សេវា​អោយ​ក្រៅពី​អង្គភាព​របស់លោក​ជា​រឿង​ផ្សេង​៕

15152267_1794129997492229_1189965795_o15146733_1794130010825561_991616384_o15129928_1794129980825564_872058753_n15126026_1794129977492231_782908384_o