កាប៊ុល៖មនុស្ស២៧នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈមនុស្សជាង២០នាក់ទៀតរងរបួសបន្ទាប់ពីគ្រាប់បែកមួយគ្រាប់ត្រូវបានដាក់ឲ្យផ្ទុះនៅក្នុងព្រះវិហារមួយកន្លែង នៅកណ្តាលរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថានកាលពីម្សិលមិញ។
យោងតាមសារព័ត៌មានចិនស៊ិនហួរ ផ្សាយថា ករណីផ្ទុះគ្រាប់នេះកើតឡើងនៅក្នុងព្រះវិហារមួយមានឈ្មោះថា Baqir-ul-Ulum ស្ថិតនៅតាមបណ្តោយផ្លូវ Faiz Mohammad Kateb នៃទីក្រុងកាប៊ុល ដែលជាទីសក្ការៈនៃសាសនិកអ៊ីស្លាម»។ ការបំផ្ទុះខាងលើនេះបានកើតឡើងនៅកណ្តាលថ្ងៃចន្ទនេះតែម្តង ម៉ោងនៅទីក្រុងកាប៊ុល។
មនុស្សជាង ៣០០នាក់បានស្ថិតនៅក្នុងព្រះវិហារនៅពេលគ្រាប់បែកផ្ទុះ ហើយបន្ទាប់ពីការផ្ទុះនោះមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងជាង ២០នាក់នោះ ខ្លះមានសភាពធ្ងន់ធ្ងរខ្លាំង។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះគេពុំទាន់ដាក់ការសង្ស័យ ឬក៏មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះដ៏កក្រើកនេះឡើយ៕