បុគ្គលិក​សណ្ឋាគារ cambodiana ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​ដែលជា​បុគ្គលិក Hotel cambodiana ត្រូវបាន​រថយន្តបុក​ស្លាប់​ភ្លាមៗ​ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅឯ​ខេត្តកណ្តាល​ចូលមក​ធ្វើការ​នៅ​ភ្នំពេញ លុះដល់​ពាក់​កណ្តាលផ្លូវ​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ប្រភពព័ត៌មាន​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​Tacoma​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ PP2Y9321 បើកបរ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​បុរស​ខាងលើ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ កណ្តាល​1D9388​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលអោយ​បុរស​អ្នកជិះ​ម៉ូតូ​ស្លាប់​គៀប​ជាប់​ជាមួយ​ម៉ូតូ​របស់ខ្លួន ចំណែក​អ្នកបើក​បេ​រថយន្ត​ខាងលើ​បាន​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់​ស្រមោល​ឈឹង​។ ចំណែក​សព​បុរស​ខាងលើ​មានកា​តរបស់​ស​ណ្ឌា​គារ​ជាប់​និង​ខ្លួន មានឈ្មោះ សួន សុភាព អាយុ​៣០​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខណ្ឌមានជ័យ និង​នគរបាល​ចរាចរណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជ​នី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សព​បុរស​ខាងលើ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

15209120_1794469480791614_661470022_n15175357_1794469470791615_1107385561_n15151433_1794469494124946_1691287212_n15151172_1794469464124949_587804551_n15134523_1794469500791612_2139801976_n