បង្ក្រាប​ទីតាំង​ហ្គេ​ច​បាញ់​ត្រី​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​ដែល​សំងំ​ប្រើប្រាស់​គ្រឿងញៀន​។ ប្រ​ត្តិ​ប​ត្តិ​ការណ៍​នេះ​ក្នុងការ​បង្ក្រាប​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា ដោយមាន​កិច្ចសហការ​ណ៍​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ទើប​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​អោយកម្លាំង​នគរបាល​ក្រោម​ឱវាទ ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ពង្រឹង​នូវ​ផ្នែក​សន្តិសុខ និង​ធ្វើការ​ស៊ើបអង្កេត​រហូត​ឈានទៅដល់​ចុះ​ធ្វើការ​ឆែកឆេ​ទីតាំង​ខាងលើ​រកឃើញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​និង​សំភា​រះ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទើប​សមត្ថកិច្ច​ឃាត់​មនុស្ស​ដែល​នៅ​សំងំ​ប្រើប្រាស់​ចំនួន​៨​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​យកទៅ​ធ្វើការ​សាកសួ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រងចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​។ ដោយ​ឡែ​យ​ទីតាំង​ខាងលើ​ត្រូវ​សមត្ថកិច្ច​បិទ​ជា​បណ្តោះអាសន្ន​។ ចំណែក​ទូ​ហ្គេម​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​៕

15134370_1794489907456238_1875415058_n15151233_1794489910789571_1884009637_n 15153114_1794489924122903_1318642272_o15133979_1794489914122904_567282783_o