ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ករណី​ចោរកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ជ្រោ​ចង្វារ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដែល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ និង​ជា​មុខសញ្ញា​ប្លន់​ដោយ​ប្រើ​កាំភ្លើង​ជ័រ​កាលពី​វេលា​ម៉ោង​ប្រហែល​៨​និង​២០​នាទី​យប់ ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទុល​មុខ​និង​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៅ គ្រី អាយុ​២៦ ឆ្នាំ មុខរបរ​មិន​ពិ​ប្រក​ដ ស្នាក់​តាម​ផ្ទះ​ហ្គោ​ម​បាញ់​ត្រី មាន​ស្រុកកំណើត ស្រុក​ទ្រាំង ខេត្តតាកែវ ។​
​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​រួច​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ បន្ទាប់ពី​សាកសួរ​ថា​ម៉ូតូ​មួយគ្រឿង​នោះ​ពួកគេ​បាន​លួច​ពី​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ក្រោយពី​សាកសួរ​សមត្ថ​កិច្ច​សមត្ថកិច្ច​ខណ្ឌ​ជ្រោ​ចង្វារ​បាន​ដកហូត​ម៉ូតូ​ម៉ាក សង់​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT 5622​មួយគ្រឿង​កាំភ្លើង​ជ័រ​២​ដើម​សោរ​សំរាប់​កាច់ករ​ម៉ូតូ​មួយ​អត្តសញ្ញាណ​ប័​ណ្ត​៥​សន្លឹក និង​កាត់​ATM5​សន្លឹក​រួច​ប្រគល់​ទៅអោយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បន្ត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​រការ​៕ បញា​

13840475_1794900334081862_1534257284_o15152840_1794900337415195_745643452_o 15216153_1794900330748529_2109878673_o