លោក នួន ជា និងលោក ខៀវ សំផន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត
រាជធានីភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានប្រកាសសាលដីកាស្ថាពរដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទតវ៉ាមិនឱ្យមានការប្តឹងសារទុក្ខ៕