កម្មករសំណង់​២​នាក់​ធ្លាក់​ពីលើ​អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច​ខេ​ម​បូ​ឌា​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​ភ្នំពេញ​៖​កម្មករសំណង់​២​នាក់ បាន​ធ្លាក់​ពីលើ​ជណ្ដើរយន្ត ខណៈ​កំពុងតែ​បូកជញ្ជាំង​អគារ​ដែលមាន​កម្ពស់​១៥​ជាន់ នៃ​អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច ខេ​ម​បូ​ឌា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ជាប់​ច្រកចូល​បុរី​ប៉េង​ហួត​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃទី​២៣​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​បាន​គ្រោះថ្នាក់​មួយ​នេះ បានកើត​ឡើង ដោយសារតែ​ជនរងគ្រោះ​ទាំង​២​នាក់ ពេល​ឡើង​តាម​ជញ្ជាំង​យន្ត​នោះ មិនបាន​ពាក់​ខ្សែក្រវ៉ាត់ ទើប​បណ្តាល​ឲ្យ​ធ្លាក់​មកក្រោម​តែម្តង​។​
​ជនរងគ្រោះ​ទី​១​មានឈ្មោះ ម៉ាប់ បាក់ឆ្អឹង​ខ្នង និង​ម្នាក់ទៀត​ឈ្មោះ ឌី រង​បួស​ធ្ងន់​ផងដែរ​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវគេ​ជួយសង្គ្រោះ និង​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ទៅកាន់​មន្ទីរពេទ្យ​៕

15175353_1794980967407132_580069207_n15207951_1794980964073799_1798795117_n 15209256_1794980970740465_1864404327_n15174659_1794980974073798_1332360007_n