ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​គំរាម​សម្លាប់ និង​ធ្វើ​ទារ​ណ្ឌ​កម្ម​ផ្លូវភេទ​សង្សារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​និង​ធ្វើ​ទារ​ណ្ឌ​កម្ម​ផ្លូវភេទ​ទៅលើ​សង្សា​កាលពី​វេលា​ម៉ោង​១០ និង​០០ នាទី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​៦៨​កែង​ផ្លូវ​លេខ​៥ ក្រុមទី​១០ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ កន ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កីឡាករ​ប្រដល់ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​ង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ យេន ធារ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុមទី​១៨ ភូមិ ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​ប្រភព​ដ៍​ដែរ​បន្តថា​នៅមុន​កើតហេតុ​ជនសង្ស័យ​បាន​នាំ​នាង​មក​ផ្ទះកើតហេតុ​ខាងលើ​រួច​ខ្លួនគេ​ក៏​ប្រព្រឹត្ត​បទល្មើស​ដោយ​យក​កាំបិត​បុ័ងតោ​គំរាម​អា​រក​និង​ទាញ​ផ្ដាច់​សំលៀកបំពាក់​នារី​រងគ្រោះ​អស់​រួច​គេ​យក​ទូរស័ព្ទ​ថតរូប​អាក្រាតកាយ បន្ទាប់មកទៀត​គេ​បាន​យក​ប្រដាប់​លុ​ញ​ឃ្លៀក​រុកចូល​ប្រដាប់ភេទ​របស់​ជនរងគ្រោះ​។ ក្រោយពី​ធ្វើ​សកម្មភាព​ដ៏​អសីលធម៌​មកលើ​រូបនាង​បានសម្រេច​ហើយ ជនសង្ស័យ​ដើរចូល​ទៅក្នុង​បន្ទប់ទឹក​បាត់​ភ្លាមៗ​នោះដែរ​នាង​បាន​ឱកាស​ក៏​រត់គេចខ្លួន​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សារ​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕

img-20161124-wa0005img-20161124-wa0006 img-20161124-wa0009