ភ្ជង់​ប្លន់​ម៉ូតូ Zoomer-X បានសម្រេច​នៅ​សង្កាត់​វាលវង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៣​នាក់​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer-X ឆ្នាំ​២០១៦ មួយគ្រឿង​ពី​ស្ត្រី​ម្នាក់​បានសម្រេច​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​លេខ​២៤៨ កែង​១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​ស្ដ្រីជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​គំរាម​ប្លន់​ម៉ូតូ​របស់ខ្លួន​ម៉ាក ZoomerX ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​: 1FN-3838 ក្រោយមក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​បានត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង​ទាំង​សោកស្ដាយ​តែប៉ុណ្ណោះ​៕

fn-2016-11-24-21-20-39-0