Steven Gerrard ប្រកាស​ចូលនិវត្តន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

​បាល់ទាត់​៖​អតីត​ខ្សែបម្រើ​កណ្តាល​ដ៏​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Steven Gerrard បានប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់ ក្រោយពី​បាន​ប្រកប​អាជីព​មួយ​អស់​រយៈពេល​១៩​ឆ្នាំ​។​
​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែលមាន​បទពិសោធន៍​ច្រើន​ដ៏​អស្ចារ្យ​នៅក្នុង​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​មាន​អាជីព​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​មួយ ហើយ​សូម​អរគុណ​ដល់​អ្នក​រាល់គ្នា និង​គ្រប់ពេលវេលា​ដែល​ខ្ញុំ​នៅ​ក្លឹប Liverpool ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លឹប LA Galaxy»​។​
​គួរ​បញ្ជាក់ថា Gerrard ធ្លាប់បាន​លេង​ចំនួន​៧១០​ដង និង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​៨​ផ្សេងគ្នា មុនពេល​រូបគេ​ចូលរួម​ជាមួយ​ក្លឹប​របស់​អាមេរិក LA Galaxy កាលពី​ឆ្នាំ​២០១៥​។ រូបគេ​ជា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ដែល​បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​បាន​ច្រើនជាងគេ​លំដាប់​ទី​៤​គឺ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​បាន​១១៤​ដង និង​ធ្លាប់​ទទួល​ងារ​ជា​ប្រធាន​ក្រុម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​៣​ដង​ក្នុងចំណោម​ព្រឹត្តិការណ៍​ធំ​ចំនួន​៦៕

6358224390079794578191035