ក្របួច​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​៤​កញ្ចប់​តូច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ក្របួច​ជនសង្ស័យ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ក្នុង​បទល្មើស​ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ចំការកៅស៊ូ​ក្រុមហ៊ុន​រតន៍​សម្បតិ ស្ថិតក្នុង​ក្រុមទី​៥ ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានបញ្ជាក់​អោយដឹងថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖​ទី​១​ឈ្មោះ គង់ រតនា ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​២ ឈ្មោះ ចាន់ បូរ៉ា ហៅ​អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។
សមត្ថកិច្ច​បញ្ជាក់ថា វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​តូច​ទម្ងន់​០,៧៧​ក្រាម​។ ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​,​ដែកកេះ​ចំនួន​៣,​កាបូប​ដាក់​ទូរស័ព្ទ​១​។ ប្រាក់រៀល​ចំនួន​១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​)​។ រថយន្ត​ម៉ាក​NISSAN MARCH​ចំនួន ១​គ្រឿង​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​៕

15228105_1796619183909977_1780596585_n15226424_1796619193909976_198348386_n15211778_1796619200576642_1622551848_n