ប្រទះឃើញ​សព​ម្នាក់​ឆេះ​ស្លាប់​ក្នុង​ពំនូកចំបើង​សង្ស័យ​ករណី​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាកសព​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ឆេះ​ស្លាប់​ក្នុង​ពំនូកចំបើង​កាលពី​វេលា​ម៉ោង​ប្រហែល​២០ និង​២០​នាទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្បែរ​រោង​ចំការ​មួយកន្លែង ស្ថិត​ក្នុងភូមិ ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
លោក សុង សុភ័ក្ត្រ អធិការ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​នា​ព្រឹក​នេះ​ថា ជា​ជំហាន​ដំបូង​សព​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ប្រហែល​ពី​ពីរ​ទៅ​បីនាក់​បានធ្វើ​សកម្មភាព​វ៉ៃ​និង​ចាក់​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​រួច​អូស​ជនរងគ្រោះ​យកទៅ​ដុត​ក្នុង​ពំនូកចំបើង ដើម្បី​បំបាត់ភស្តុតាង​។ លោក​បន្តថា រហូតដល់​ពេលនេះ​ទាំង​ជនរងគ្រោះ​និង​ជនបង្ករ​ខាងលើ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ខាង​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​នៅឡើយ​៕

fn-2016-11-28-07-54-02-2fn-2016-11-28-07-54-01-115240052_1797457030492859_1158792617_n