ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៦៩៤,១៦៩​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៦៩៤,១៦៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)
​គួរ​បញ្ជាក់ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ពោលគឺ​សល់​តែ​១​ថ្ងៃ​ទៀត ប៉ុណ្ណោះ​។
​គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-11-28-09-43-26-0