ឥណ្ឌូនេស៊ី​ចាប់ខ្លួន​ក្រុម IS ​ដែល​គ្រោង​វាយប្រហារ​ស្ថានទូត​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

​ឥណ្ឌូនេស៊ី​៖​ក្រុម​សកម្មប្រយុទ្ធ​IS​មួយចំនួន​ត្រូវបាន​ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់​ឃាត់ខ្លួន​ក្រោម​ការ​ចោទថា បានរៀបចំ​ផែនការ ទម្លាក់​គ្រាប់បែក​លើ​ស្ថានទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia​។​
​ប៉ូលិស​ឥណ្ឌូនេស៊ី​និយាយថា មូលហេតុ​ដែល​ក្រុម​សកម្មប្រយុទ្ធ​មានបំណង​វាយប្រហារ​លើ​ស្ថានទូត​មី​យ៉ាន់​ម៉ា ដោយសារ​ខឹងសម្បា​នឹង​យោធា​មី​យ៉ាន់​ម៉ា បង្ក្រាប​ដោយ​ហិង្សា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​៕

20161128