ឃាត់ខ្លួន​ជនសង្ស័យ​២១​នាក់​គ្រឿងញៀន​១៣​កញ្ចប់ ​និង​ទូ​ហ្គេម​៦​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កំលាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង​សហការ​​ជាមួយ​កម្លាំង​មូលដ្ឋាន​ចុះបង្ក្រាប​ទីតាំង​គ្រឿងញៀន​និង​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី​) ចំនួន​៦​ទីតាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២១​នាក់ ព្រមធ្វើ​ការដកហូត​វត្ថុតាង​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​៦​គ្រឿង គ្រឿងញៀន​១៣​កញ្ចប់​រួម​និង​សម្ភារៈ​មួយចំនួន​។ ហេតុការណ៍​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បន្តថា នៅក្នុង ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ទូ​ហ្កេ​ម​បាញ់​ត្រី​ចំនួន​6​គ្រឿង​ថ្នាំញៀន​១៣​កញ្ចប់​រួម​និង​សម្ភា​រះ​មួយចំនួន​នាំមក​កាន់​ការិយាល័យ​ដើម្បី​សួរនាំ ។​
​បច្ចុប្បន្ន​មនុស្ស​ទាំង​២១​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​និង​រក្សារ​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕

img-20161201-wa0041img-20161201-wa0040img-20161201-wa0039