ពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុងចំណោម​បក្សពួក​១០​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មាន​ករណី​បាញ់ប្រហារ ជាច្រើន​គ្រាប់ មកលើ​ពលរដ្ឋ​ខ្មែរ ដែល​ចូលទៅ​ដាក់​មោង​ក្នុង​ទឹកដី​ថៃ បណ្ដាល​ឲ្យ​បរុស ២​នាក់​រងរបួស បាក់ជើង និង​ម្នាក់ទៀត​រងរបួស​ចំ​ដៃ​
​នៅវេលា​ម៉ោង ០៥ និង​០៥​នាទី​ល្ងាច ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនរងគ្រោះ ទី​១ ឈ្មោះ ភឿន ផានី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រងរបួស​បាក់ជើង​ស្ដាំ នៅ​បៀម​អំបែង​គ្រាប់​ជាប់ មិនទាន់​អាច​វះកាត់​បាន​នៅឡើយ រស់នៅ​ភូមិ ភ្នំ​រ៉ៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​
​និង​ជនរងគ្រោះ​ទី​២ ឈ្មោះ សាន សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួស​បាក់ដៃ​ឆ្វេង រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ​ខាងលើ​។​
​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ពួកគេ​បាន​លួច​ចូលទៅ​ដាក់​មោង យក​ត្រី​នៅក្នុង​ទឹកដី​ថៃ មាន​គ្នា​ប្រហែល​ជិត​ដប់​នាក់ ដែល​ពួកគាត់​បាន លួច​ចូល​តាម​ច្រក ទីងមោង និង​ច្រក​អូ​គី ដែលមាន​ចម្ងាយ ប្រហែល​២​គីឡូ​ដី ពី​ព្រំប្រទល់ កម្ពុជា​~​ថៃ ដោយ​កន្លងមក​ពួកគាត់ បាន​ចូលទៅ​ដាក់​មោង​រកត្រី​៤​ទៅ​៥​ដង​ទៅហើយ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​ចុងក្រោយ​នេះ ពួកគាត់​បាន​យក​មោង​ទៅ​ដាក់​តាំងពី​ល្ងាច លុះដល់​ថ្ងៃស្អែក នៅវេលា​ម៉ោង​ប្រហែល​ជិត​៥​ល្ងាច ទើប​ពួកគាត់​បាន​ចូលទៅ​ដោះយក​ត្រី ក៏ត្រូវ​បាន​ជនជាតិ​ថៃ បាញ់​មកលើ​ជនរងគ្រោះ​ជាច្រើន​គ្រាប់ បណ្ដាល​ឲ្យ​របួស​០២​នាក់​តែម្ដង និង​បក្សពួក​ខ្លះទៀត​បាន​រត់គេច ដោយ​ពុំបាន​រងរបួស​ឡើយ ចំនែក​ពួកគាត់​ដែល​រងរបួស​ត្រូវ​គាប់​កាំភ្លើង ប្រឹង​រត់​ទាំង​មានការ​ឈឺចាប់ បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ទើប​មាន​គេ​មកជួយ​សង្គ្រោះ​តែម្ដង​។​
​ជនរងគ្រោះ បាន​បន្តទៀតថា ក្រោយពេល កើតហេតុ​ពុំមាន ពួកគាត់​ពុំ​ហ៊ាន​រាយការណ៍ ដល់​សមត្ថកិច្ច​ណា​ជួយ​អន្តរាគមន៍ នោះឡើយ​ដោយ​ពួកគាត់​លួច​ចូល​ទៅដោយ​ខ្លួនឯង គ្មាន​ការអនុញាតិ​អ្វី​ឡើយ​។​
​គួរ​បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​លោប​លួច ចូលទៅក្នុង​ទឹកដី​ថៃ ដោយ​ខុសច្បាប់ តែងតែ​រង​នៅ​ការបាញ់បោះ​ពី​សំណាក់​ថៃ និង​គួរតែ​សមត្ថកិច្ច​ជំនាញ​គួរតែ ជួយ​ពន្យល់​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពួកគាត់​លួច​ចូលទៅក្នុង​ទឹកដី​ថៃ តទៅ​ព្រោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​។​
​បន្ទាប់ពី​កើតហេតុ រួចមក​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ ជួល​រថយន្ត​ដឹក​បញ្ជូនមក សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​បាត់ដំបង​៕

15300601_1799543433617552_1438845427_n 15310695_1799543443617551_591341167_n 15310701_1799543440284218_1287848298_n 15328411_1799543423617553_1070356171_n