បុរស​បែក​ថ្នាំ​រត់ឡើង​ដំបូល​កុដិ​លោក​ផ្អើល​ពេញ​វត្ត​ស្ទឹងមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​ភ្នំពេញ​៖​ឥ​ទិ្ធ​ពល​ថ្នាំញៀន​ធ្វើអោយ​បុរស​ម្នាក់​បែក​ថ្នាំ​វ​ង្វេ​ង​វ​ង្វ​ន់​រត់ឡើង​លើដំបូល​កុ​ដ្ឋិ​លោក​ហក់ចុះ​ហក់​ឡើង​ហើយ​ស្រែកថា “​មាន​គេ​យកប្រពន្ធ​ខ្ញុំ​មក​ដេក​នៅផ្ទះ​សំណាក់​” ហើយ​ក្នុង​ដៃ​កាន់ដំបង​មួយទៀត​ធ្វើ​មាន​លោក​មានការ​ភិត​ភ័​យ៉ាងខ្លាំង​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។ ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​បុរស​បែក​ថ្នាំ​នោះបាន​និយាយប្រាប់​សមត្ថកិច្ច​ទាំង​មមីមមើ​ថា ខ្លួន​មានឈ្មោះ បរ អាយុ​មិន​ចាំ​ទេ ហើយ​ជា​អ្នក​លើក​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ស្នាក់នៅ​ផ្ទះជួល​ក្នុង​បុរី​លឹម​ឈៀ​ហាក់​ជាមួយ​ប្រពន្ធ មាន​ស្រុកកំណើត ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​ខ្លួន​មក​វត្ត​ស្ទឹងមានជ័យ​នេះ​គឺ​ដើម្បី​ស្វែងរក​ប្រពន្ធ​ទៅ​លួច​ដេក​នៅផ្ទះ​សំណាក់​។​
​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​លោង​លោម​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​អប់រំ​៕

15311654_1799585410280021_12394764_o15303982_1799585403613355_756233711_o15322443_1799585420280020_1276307787_o15271354_1799585406946688_43838217_o15311418_1799585416946687_1876482159_o