ប្តីអប្រិយ​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធត្រូវសមត្ថកិច្ចវ៉ៃខ្នោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2016 ក+ ក-

​ខេត្តកំពង់ចាម​៖​បុរស​ម្នាក់​ធ្វើការ​ស្រាវជ្រាវ​ស៊ើបសួរ​រហូតដល់​ធ្វើការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ជនសង្ស័យ​រូបនេះ​បាន​ប្រើល្បិច​ធ្វើជា​មកជួយ​ប្រពន្ធ ហើយក៏​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​របស់ខ្លួន​រងរបួស​ត្រូវបាន​គេ​ដឹក​ទៅយក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រី​សន្ធរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សេង ប៊ុន​ណាត អាយុ​៤២​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​រហូតដល់​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា នេះ ម្តាយ​របស់​ជនសង្ស័យ​បាន​សុំ​អង្វរ​ស្ត្រី​រងគ្រោះ​ដែលជា​កូនប្រសា​ដើម្បី​ធ្វើ​ការដក​ពាក្យបណ្តឹង​។​
​គួរ​បញ្ជាក់ថា ករណី​ជះ​ទឹក​អាស៊ីត​លើ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ នង់ សុខ​ឡេង អាយុ​៣៩​ឆ្នាំ កើតឡើង​កាលពី​វេលា​ប្រហែល​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​១​ធ្នូ ស្ថិត​ភូមិ​ទី​១០ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​៕

naren15241254_1754745994851319_9026642828483392918_n-copy