មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​រថយន្ត​កែច្នៃ ខុស​បច្ចេកទេស​យ៉ាង​ក្តៅគគុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​កម្លាំង​គណៈ​បញ្ជា​ខេត្តបាត់ដំបង​រួមគ្នា​ចុះ​អនុវត្ត​ច្បាប់ កាត់​ទ្រុង​រថយន្ត​គ្រប់​ប្រភេទ​ដែល​កែឆ្នៃ​ខុស​បច្ចេក​ទស​ហើយ​បានធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​។​
លោក ងួន រត​នះ អភិបាលរង​ខេត្តបាត់ដំបង​ក្នុង​យុទ្ធនា​ដែល​អនុវត្ត​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​បានអោយដឹងថា ការត្រួតពិនិត្យ​នេះ​អនុវត្ត​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​កែច្នៃ​ត​បន្ថែម​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​បាន​ដឹក​ជ​ញ្ជួ​ន​លើស​ចំណុះ​ក្នុង​ការធ្វើ​អា​ជីក​ម្ម​ផ្ទាល់ខ្លួន​ជាហេតុ​បណ្តាលអោយ​រង​ការខូចខាត​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​ពិសេស​ងាយ​បង្ក​អោយ​កើតឡើង​នូវ​ការ​គ្រោះ​ចរាចរណ៍​ជា​បន្តរ​បន្ទាប់​គួរអោយ​ព្រួយ​បារ​ម្មណ៍​។ ជាគោលការណ៍​លើ​ការត្រួតពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​នេះ​កែសម្រួល​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ត​បន្ថែម​ទ្រុង​ផ្នែក​កម្ពស់​ឡើងលើ កា​រត​ពង្រីក​ទទឹង​តួ​រថយន្ត​និង​កា​រត​ចេញទៅ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​។​
​លោក ខាន់ ម៉ា​ណេ ទីប្រឹក្សា​របស់​សម្តេច​ក្រ​ឡា​ហោម​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តបាត់ដំបង​បាន​លើកឡើងថា យោងតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​របស់​ក្រសួង​សាធារណ​ណ​ការ​និង​ដឹក​ជ​ញ្ជួ​ន​ក្នុងការ​អនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​នេះ គឺធ្វើ៎ឡើង​ជាប្រចាំ​បន្តរ​រហូត​មិនមែន​អនុវត្ត​តែមួយ​ប្រាវ​ទេ ដូចនេះ​ដើម្បី​ប្រសិទ្ធ​ការងារ​និង​សុវត្ថិភាព​មនុស្ស​និង​សុវត្ថិភាព​ផ្លូវថ្នល់ សុំ​ម្ចាស់​យានយន្ត​រួមទាំង​ម្ចាស់​យានដ្ឋាន​នានា​ចូលរួម​រក្សា​ការពារ​ទាំងអស់គ្នា​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​សម្រាល​ការ​ខួច​ខាត​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​ដូច​កន្លងមក​។​
ចំណែក​លោក​ធួ​ក ចាន់ថន ម្ចាស់​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​រស់នៅ​ខេត្តពោធិសាត់​បានទទួល​ស្គាល់​កំហុស​ក្នុង​ការកែច្នៃ​ត​បន្ថែម​លើ​រថយន្ត​របស់ខ្លួន​ថា​ពិតជា​ល្មើសច្បាប់​ខុស​លក្ខណៈ​បច្ចេកទេស​ពិតប្រាកដ​មែន លោក​និង​អនុវត្ត​តាមច្បាប់​អោយបាន​ត្រឹមត្រូវ​ចាប់ពីពេលនេះ​តទៅ​៕

15281143_1800080173563878_1222898173_n 15281166_1800080170230545_660426032_n
15310267_1800080203563875_1023622060_n 15320491_1800080176897211_1444953325_n 15322606_1800080163563879_929834395_o 15327680_1800080193563876_1443572385_n