ឆេះ​ផ្ទះសំណាក់ «​ហ្គោ​ឌិន​វិ​ឡិ​សន៍​» នៅសៀមរាបផ្អើលទាំងព្រឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

​ខេត្តសៀមរាប​៖​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់ «​ហ្គោ​ឌិន​វិ​ឡិ​សន៍​» មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​បាន​រលត់​វិញ​នៅវេលា​ម៉ោង​៨​ព្រឹក បន្ទាប់ពី​មាន​អន្តរាគមន៍ របស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៨​គ្រឿង ក្នុងនោះ​រថយន្ត​៤​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​៤​គ្រឿង​ទៀត​របស់​អាវុធហត្ថ​ខេត្ត​។​សមត្ថកិច្ច​បន្តថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​បំផ្លាញ និង​ប៉ះពាល់​ដល់ផ្ទះ​២​ខ្នង ដែល​មួយ​ខ្នង​ជា​ផ្ទះសំណាក់ «​ហ្គោ​ឌិន​វិ​ឡិ​សន៍​» និង​មួយ​ខ្នង​ទៀត ជា​ផ្ទះ​ដែល​ជាប់​ពីក្រោយ​ផ្ទះសំណាក់ ខណៈដែល​កូន​របស់​ម្ចាស់ផ្ទះ​សំណាក់ ម្នាក់​រងរបួស​ផងដែរ​។​
​ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ នៅឡើយ​នោះទេ​៕

15285073_558251307703739_3835756657963671614_n 15380695_558251057703764_2899874931824430798_n