រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ឈប់​យកលុយ​ពី​អ្នកលក់ដូរ​តាម​ដងផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឈប់​បង្គាប់​ឲ្យ​អ្នកលក់ដូរ​តាម​ដងផ្លូវ​បង់ប្រាក់​ដូចពេលមុនៗ ដោយ​ថា ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​អ្នក​ដែលមាន​មុខរបរ​តូចតាច​។​
​សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook សម្តេច​ថា ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ «​សារាចរ​ស្ដីពី​ការលុបចោល​ចំពោះ​ការបង់ថ្លៃ​» ដល់​ប្រជាពលរដ្ឋ​លក់ដូរ​តាម កញ្ច្រែង កញ្ជើ ល្អី គឺ​មិនចាំបាច់​បង់ថ្លៃ​ឡើយ​។​
​សូមជម្រាបថា កន្លងទៅ​អ្នកលក់ដូរ​តាម​ដងផ្លូវ​មួយចំនួន​បាន​ត្អូញត្អែរថា ពួកគេ​ត្រូវបាន​អាជ្ញាធរ​បណ្តេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​រឹបអូស​យក​សម្ភា​រៈលក់​ដូរ ដោយ​សំអាង​ពី​ការរៀបចំ​សណ្តាប់​ធ្លាប់ បើទោះបី​ពួកគេ​បាន​បង់ប្រាក់​ប្រចាំថ្ងៃ​ឲ្យ​អាជ្ញាធរ អ្នកដើរ​ទារ​ភាស៊ី​ចល័ត និង​ប៉ូលិស​សណ្តាប់​ធ្លាប់​ហើយក៏​ដោយ​៕


15450971_1803209066584322_315453248_n
15423742_1803209073250988_61496111_n