ស៊ីដាច់​លុយ​ភាគហ៊ុន​មិន​ទទួលខុសត្រូវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យកលុយ​ក្នុង​ភាគហ៊ុន​រកស៊ី​ជាមួយគ្នា​ចាយវាយ​អស់​១៤០០០​ដុល្លារ​ហើយ​មិន​ទទួលខុសត្រូវ ត្រូវ​ម្ចាស់​ភាគហ៊ុន​ម្ខាង​ទៀត​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​។
កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រំលោភ​លើ​ទំនុក​ចិត្តបាន​មួយ​លើក​លើ​មូលដ្ឋាន​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
តាម​ការបញ្ជាក់​ពី​ម្ចាស់​ដើមបណ្តឹង​បានអោយដឹងថា ជនបង្ក​ជា​អ្នករកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា​យូរ​មកហើយ ចុងក្រោយ​នេះ​បាន​រំលោភ​លើ​សេចក្តីទុកចិត្ត​យោ​យ​បាន​យកលុយ​ថ្លៃ​ទិញ​និង​លក់​ឡាន​ចំនួន​១៤០០០​ដុល្លារ​អាមេរិក​ទៅ​ចាយវាយ​ផឹកស៊ី​ក្រៅ​ខ្ទង់​ដោយ​មិនមាន​ការ​ឯក​គ្នា​រវាង​ម្ចាស់​ហ៊ុន​ម្ខាង​ទៀតឡើយ មិនតែប៉ុណ្ណោះ​ថែមទាំង​មិនបាន​ទទួលខុសត្រូវ​លើ​លុយ​ដែល​ស៊ីដាច់​នេះឡើយ ក្រោយពេល​កើតហេតុ​ជនបង្ក​របា​នភា​សន៍​ខ្លួន​មក​រស់នៅក្នុង​ខេត្តបាត់ដំបង​មួយ​រយះ​។​
ជនរងគ្រោះ​មានឈ្មោះ ទ្រី ស៊ី​អន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របរ​លក់ដូរ​នៅ​ភូមិ​ប្រាំ ឃុំរ​ការ​ខ្នោ ស្រុក​ក្រូចឆ្មា ខេត្តកំពុងចាម រីឯ​ជនសង្ស័យ​ឈ្មោះ​យូ ឈឿ​ម ហៅ​ឈឿ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ របរ​លក់ដូរ​នៅផ្ទះ​កន្លែងកើតហេតុ​ខាងលើ​។​
ស្របពេល​ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​កំពុង​ជំរុញ​ការកសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

img_0051