ឈ្លោះប្រកែក​គ្នា​ជាមួយ​គូរ​ដណ្តឹង​ឈានដល់​យក​អាវុធ​ប៊ិច​បាញ់​ខ្លួនឯង​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​បាន​យក​អាវុធ​ប៊ិច​បាញ់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​បន្ទាប់ពី​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូរ​ដណ្តឹង​រួច​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​16:30​ថ្ងៃទី​៩.​ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្រុមទី​២៣ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​ទៅ​ហូប​ការ​ក្រោយពេល​ត្រឡប់មកវិញ​ក៍​មានកា​រ​ឈ្លោះប្រកែក​គ្នា​ជាមួយនិង​គូរ​ដណ្តឹង​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​បាន​យក​អាវុធ​ប៊ិច​បាញ់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​តែ​សំណាងល្អ​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត​។​
ប្រភព​បន្តថា ជនរងគ្រោះ​មាន ឈ្មោះ​មុជ វណ្ណា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​រស់នៅ​ភូមិ ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់​ខេត្តបាត់ដំបង​រងរបួស​ត្រង់​ក្រោម​ចង្កា​ធ្ងន់​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួរ​សារ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អ៊ី​មី​ចិន​ស៊ី​ខេត្តបាត់ដំបង​៕

15423711_1803734539865108_1340926660_n