ចំណុច​គួរ​យល់ដឹង​មុន​សម្រេច​វះកាត់​ពង្រីក​សុដន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016

​ការវះកាត់​កែ​សម្ផស្ស ពង្រីក​ដើមទ្រូង ត្រូវបាន​គេ​សង្កេតឃើញថា ជា​វិធីសាស្ត្រ​វះកាត់​ដ៏​ពេញនិយម និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ដើមទ្រូង​តូច​ពី​កំណើត ឬក៏​ដើមទ្រូង​មាន​សភាព​យារ​ធ្លាក់​ដោយសារ​វ័យ​ជ្រេ ឬ​ក្រោយពេល​សម្រាល​បុត្រ​ជាដើម​។​
​យ៉ាងណាមិញ ដូចគ្នា​នឹង​ការវះកាត់ ឬ​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​ដទៃទៀត​ដែរ ការវះកាត់​ពង្រីក​ទ្រូង​នេះ​អាច​ផ្ដល់​ផលវិបាក ឬ​គ្រោះថ្នាក់​តិច ឬ​ច្រើន​អាស្រ័យ​ទៅតាម​ករណី​អនុវត្ត​ជាក់ស្ដែង​។​
​ផលវិបាក​នានា​ដែល អាច​កើតឡើង​ដោយសារ​ការវះកាត់​ពង្រីក​សុដន់​ផល​លំបាក​ទាំងនោះ​រួមមាន លទ្ធផល​ក្រោយ​ការវះកាត់​ពុំបាន​ល្អ ដោយ​ទ្រូង​ទាំងសងខាង​ធំ​មិន​ស្មើគ្នា ការហូរ​ឈាម ឬ​កកឈាម​ក្រោយពេល​វះកាត់ និង​ផលវិបាក​បណ្ដាលមកពី​កង្វះ​អនាម័យ ដែល​បង្ក​ជា​រោគ​រលួយ​ជាដើម​។​
​ប៉ុន្តែ​ផលវិបាក និង​គ្រោះថ្នាក់​ទាំងនោះ​អាច​កាត់បន្ថយ​ដល់​កម្រិត​អប្បបរមា ក្នុងករណី​ដែល​អតិថិជន និង​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​កែ​សម្ផស្ស​ធ្វើការ​ជ្រើសរើស​នូវ​វិធី វះកាត់​បាន​ត្រឹមត្រូវ ដោយ​រួមបញ្ចូល​នឹង​ការប្រើប្រាស់​សម្ភារ​ប្រភេទ​អ៊ី​ម​ភ្លែ​ន និង​កន្លែង​វះកាត់​តាម​ស្ដង់ដារ​។​
​ចំណុច​គួរស្វែងយល់​មុន ពេល​សម្រេច​ធ្វើការ​វះកាត់​កែ​ដើមទ្រូង​អតិថិជន​គួរតែ​យល់ដឹង​ពី ព័ត៌មាន​លម្អិត វិធីសាស្ត្រ​នៃ​ការវះកាត់ និង​ផលវិបាក​តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​វេជ្ជសាស្ត្រ​ក្នុង​អ៊ីនធឺណិត ការសាកសួរ​មិត្តភក្តិ​ដែលមាន​បញ្ហា​ប្រហាក់ប្រហែលគ្នា និង​ការពិភាក្សា​ឲ្យ​បានច្បាស់លាស់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​កែ សម្ផស្ស​។​
​ដូច្នេះ​អតិថិជន​គួរតែ​ស្វែងយល់​នូវ​ចំណុច​មួយចំនួន​មុននឹង​សម្រេច ចិត្ត​ទទួលយក​ការវះកាត់​កែ​សម្ផស្ស​សុដន់​៕

aa67dj_1943087c