ចិន​៖​គោលនយោបាយ​ចិន​តែមួយ​នឹងមិន​អាច​ផ្លាស់ប្ដូរ​ជាដាច់ខាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016 ក+ ក-

ប៉េកាំង​៖​ការឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​គំរាម​លែង​ទទួលស្គាល់​គោលនយោបាយ​នេះ​ចំពោះ​កោះ​តៃវ៉ាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​នៅ បាន​ព្រមាន​លោក ត្រាំ ចំៗ​ថា គោលនយោបាយ​ចិន​តែមួយ​នឹងមិន​អាច​ត្រូវបាន​ចរចា​ឡើងវិញ ឬ​ផ្លាស់ប្ដូរ​ជាដាច់ខាត​។
​សារព័ត៌មាន​ចិន Global Times បាន​បញ្ជាក់ថា គោលនយោបាយ​ចិន​តែមួយ​គ្មាន​ផ្លូវ​ផ្លាស់ប្ដូរ​ជាដាច់ខាត និង​ចាត់ទុក​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូបនេះ​គ្រាន់តែ​ជា «​ក្មេង​បៀម​ដៃ​ម្នាក់​មិន​យល់​ពី​ការទូត​អ្វី​ទាំងអស់​»​។ បន្ថែម​ពីលើ​នេះ​បទ​អត្ថាធិប្បាយ​ដដែល​បន្តទៀតថា បើសិនជា​សហរដ្ឋអាមេរិក​គាំទ្រ​ដោយ​បើកចំហ​ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យភាព នោះ​ចិន​ក៏​អាច​ធ្វើបាន​ដូចគ្នា គឺ​គាំទ្រ​ដល់​សត្រូវ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​
​គួរ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា​នឹង​លែង​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​បើសិនជា​មិនមាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ទីក្រុង​ប៉េកាំង​ទេនោះ និង​ចាត់ទុកថា គោលនយោបាយ​ចិន​តែមួយ​នេះ​បាន​ជំរុញ​ទីក្រុង​វ៉ាស៊ីនតោន​កាត់ផ្ដាច់​ចំណង​ការទូត​មួយផ្នែក​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩៕

tsai-ing-wen-donald-trump-jpg