ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​២​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​នគរបាល​អន្តរាគមន៍​ក្រុង​បាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃទី​១៣ ខែធ្នូ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។
លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាងលើនេះ​ក្នុង​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ៖
​ឈ្មោះ ទូច ស្រីអូន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​(​ជា​អ្នក​កាន់​ថ្នាំញៀន​) និង​បក្ខពួក​ម្នាក់ទៀត​ជា​(​មេខ្លោង​)​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​
វត្ថុតាង​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ចំនួន​01​ថង់​ធំ​និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ថ្នាំញៀន​ខ្ចប់ និង​ក្រដាស់ប្រាក់​៥០០​រៀល និង​១០០០​រៀល​ចំនួន​១​កញ្ចប់​ទៀត​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

untitled-115424435_1805801936325035_1311599564_n15450885_1805801939658368_593237068_n