ផ្ទុះ​គ្រាប់បែក​ក្នុង​រង្គសាល​មួយ​នៅ​កូ​ឡុំ​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

​កូ​ឡុំ​ប៊ី​៖​អាជ្ញាធរ​កូ​ឡុំ​ប៊ី​និយាយថា មនុស្ស​២​នាក់​បាន​ស្លាប់ ខណៈដែល​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក ក្រោយ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​បាន​បោះ​គ្រាប់បែក​ចូលទៅក្នុង​រង្គសាល​មួយកន្លែង​នៅក្នុង​ទីក្រុង Tumaco ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​យប់មិញ​។​
​ក្រុមមន្ត្រី​បាន​និយាយថា ជនរងគ្រោះ​ចំនួន​២៣​នាក់​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​នៅក្បែរនោះ ហើយ​ជនសង្ស័យ​ចំនួន​២​នាក់​នោះអាជ្ញាធរ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​បានចេញ​សេចក្ដី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​។​
​យោងតាម​ការិយាល័យ​ការពារ​សាធារណរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ករណី​ឃាតកម្ម​ចំនួន​១៣៥​ករណី​ហើយ​ដែល​បាន​កើតឡើង​ទាំង​នៅ​ទីជនបទ​និង​តំបន់​ក្រុង​នៅក្នុង​ទីក្រុង​ទូ​ម៉ា​កូ​នេះ​៕

937d7d0846ff07b32d0fc10cd0bda566_l