ទីបំផុត Messi បាន​ជួប​ក្មេងប្រុស​ដែល​ពាក់អាវ​ធ្វើ​ពី​ថង់ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

​បាល់ទាត់​៖កីឡាករ Lionel Messi បាន​ជួបនឹង​ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ទាក់ចិត្ត​មនុស្ស​មួយ​ពិភពលោក​នាពេល​កន្លង​ទៅ​ជាមួយនិង​អាវ​ឈ្មោះ Messi ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក ហើយ​ពេលនេះ Murtaza បាន​ជួប​និង​និមិត្តរូប​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃ​អង្គារ​។​
​ក្មេងប្រុស Murtaza អាយុ​៦​ឆ្នាំ​រូបនេះ បាន​ថត​ក្នុង​ខែមករា​ដោយ​ពាក់អាវ​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក​ជាមួយ​ស្នាម​ឆ្នូត​ខៀវ​និង​ស​ដែល​តំណាង​ឲ្យ​ប្រទេស​អា​ហ្ស​ង់​ទីន និង​រួមជាមួយ​ឈ្មោះ និង​លេខ ១០ របស់​ម្ចាស់​ពាន Ballon d’Or ប្រាំ​លើក​កីឡាករ Messi​។​
​ក្រោយ​រូបភាព​នោះបាន​ល្បី​រន្ទឺ Messi ក៏បាន​ឆ្លើយតប​ដោយ​ការផ្ញើ​អាវ​ទៅ​ឲ្យ​ក្មេងប្រុស​ម្នាក់​នោះ​ជាមួយ​ហត្ថលេខា​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ផងដែរ​។​ប៉ុន្តែ​សុបិន​របស់​កុមារា​ម្នាក់នេះ​ដោយ​ចង់​ជួប​និមិត្តរូប​បាល់ទាត់​របស់ខ្លួន​ផ្ទាល់​បានក្លាយ​ជាការ​ពិត​កាលពី​ថ្ងៃ​អង្គារ​ទី ១៣ ម្សិលមិញ​នេះ​ខណៈ​ក្រុម Barcelona ធ្វើដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Al Ahli ដោយ Barcelona ឈ្នះ​ក្នុង​លទ្ធផល ៥-៣៕

3142 62