​ប្រាក់បៀវត្សមន្ត្រីរាជការ​នៅឆ្នាំ​២០១៨ នឹង​ទទួលបាន​ទាប​បំផុត​១​លាន​រៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

​ភ្នំពេញ​៖ ឆ្នាំ​២០១៨ ប្រាក់បៀវត្សមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង អស់​ត្រូវបាន​ដំឡើង​ដែល​កម្រិត​ទាប​បំផុត ១ លាន​រៀល​។​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង ថ្នាក់​បរិញ្ញាបត្ររង​នៃ​សាក​លល័យ​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមករា​។​

ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សរ៍​នេះ​ក៏ ផ្តោតជាសំខាន់​ថា តើ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​លទ្ធភាព​ដំ​ឡើងដល់​មន្ត្រីរាជការ​កម្រិតណា គឺ​ធ្វើ​ទៅតាម​លទ្ធភាព​។​គោលដៅ​របស់​រដ្ឋាភិបាល គឺ​ចង់អោយ​អ្នក​ប្រាក់ខែ​ទាប​បំផុត​ខិតជិត និង​ប្រាក់ខែ​អ្នកមាន​ប្រាក់ខែ​ខ្ពស់ ហើយ​គោលដៅ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​ផ្តោតទៅលើ​គ្រូ បង្រៀន និង​គ្រូពេទ្យ ដែល​គ្របដណ្តប់ រហូតដល់​ទៅ​១៣​ម៉ឺន​នាក់​ក្នុងចំណោម​មន្ត្រីរាជការ​ចំនួន​១៩​ម៉ឺន​នាក់​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​មន្ត្រីរាជការ នាពេល​បច្ចុប្បន្ននេះ បាន​លើស​ទៅនឹង​អ្វីដែល​បានកំណត់​នៅក្នុង​ច្បាប់​ថវិកាជាតិ​ហើយ ព្រោះ​ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​គេ​បាន​កំណត់ថា មិន​ឲ្យ​លើសពី ៥ ភាគរយ​នៃ GDP  និង ៤០ ភាគរយ​នៃ​ចំណាយ​ចរន្ត​តែប៉ុណ្ណោះ តែ​ប​ច្ចប្ប​ន្ន​បាន​ចាយ​ដល់​ទៅ ៤៩​ភាគរយ នៃ​ចំណាយ​ចរន្ត​ដែល​បានកំណត់​៕