បង្ក្រាប​រថយន្ត​ដឹកឈើ​១​គ្រឿង ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​ឈើ​ធ្នង់​៩៨​ដុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាវុធហត្ថ​ក្រុង​បាត់ដំបង​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​យោធា​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចំនួន​១​គ្រឿង​ឃាត់ខ្លួន​មនុស្ស​២​នាក់​និង​ដកហូត​បាន​ប្រភេទ​ឈើ​ធ្នង់​ចំនួន​៩៨​ដុំ​។ ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។
សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ងឿ​ម សំណាង ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ យោធា កងទ័ពជើងគោក ទិស​ទី​៤ រស់នៅ​ភូមិ​ជើង​ភ្លើង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ទី​២-​ឈ្មោះ ស្វាយ ញឿ​ន ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ​យោធា​កងទ័ពជើងគោក​ទិស​ទី​៤ រស់នៅ​ផ្ទះ​លេខ ១៧៦ ក្រុមទី​១២ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំពោះ​វត្ថុតាង​ដកហូត​រួមមាន​៖
១-​ប្រភេទ​ឈើ​ធ្នង់ ចំនួន ៩៨ ដុំ ។ ២-​រថយន្តយោធា ០១ គ្រឿង ។​
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

15540330_1806286752943220_1382425907_o15537015_1806286776276551_926088482_o15503013_1806286756276553_2118437495_o