ជីតា​តិរច្ឆាន​ចាប់រំលោភ​ចៅស្រី​បង្កើត​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ពីបទ​រំលោភ​ចៅស្រី​បង្កើតបាន​សម្រេច រហូតដល់​ទៅ​២​ដង​ទើប​បែកការណ៍​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាន​ណន់ ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ យ៉ាវ ផា ភេទ​ប្រុស អាយុ​៧១​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ទូច សារឿន ហៅ​វិញ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ប្តឹង​ជនសង្ស័យ​ជា​ប្តី​របស់ខ្លួន​ពីបទ​រំលោភ​ចៅស្រី​បង្កើតបាន​សម្រេច កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦​។ ចំណែក​ក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ន​.​ស​.​ន អាយុ​៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ត្រូវ​ជីតា​បង្កើត​ចាប់រំលោភ​ក្នុងផ្ទះ​របស់ខ្លួន​។
​តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​ចៅស្រី​បង្កើត​របស់ខ្លួន​មែន​គឺ​រំលោភ​បាន​២​ដង ពេលដែល​ប្រពន្ធ​របស់ខ្លួន​មិន​នៅផ្ទះ​។​
​ក្រោយពី​បានធ្វើការ​សាកសួរ​សម​ត្ថ​កិច្ច​កំពុង​រៀបចំ​សំនុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ជីតា​តិ​រិ​ច្ឆា​ន​នេះ​តាម​នីតិវិធី​៕

15542258_567977713398757_4059301817106051288_n15541679_567977716732090_5796414279468199874_n-768x57615492063_567977730065422_4612378009629437916_n-768x576