ភ្នំពេញ៖នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ និង១៥នាទីបុរសម្នាក់រត់មកប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ខណៈបានឮដំណឹងថា ប្រពន្ធរបស់ខ្លួនរត់តាមប្រុសថ្មីមកសម្ងំលាកខ្លួននៅម្តុំវត្តស្ទឹងមានជ័យ។
បុរសជាប្តីខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រូបគាត់ហួសចិត្តដែលគិតមកថា ចិត្តនិមលស្រាលជាងសំឡីដោយសារតែ (facebook) បានមកបំបែករូបគាត់ និងកូនប្រុសដែលទើបតែមានអាយុ៣ឆ្នាំ ហើយសុខចិត្តមកលួចមានសហាយស្មន់ជាមួយប្រុសស្ទាវដែលប្រើប្រាស់គ្រឿងញៀនស្ថិតនៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ ញាន ប៊ុនឌី អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានប្រាប់អោយដឹងថា ប្រពន្ធរបស់គាត់ជាអ្នកស្រុកល្វាឯម ខេត្តកណ្តាល ហើយពួកគាត់ទាំង២នាក់បានរៀបការតាមប្រពៃណីអស់រយៈពេល៥ឆ្នាំមកហើយដែលបានបន្សល់នូវចំណងដៃកូនប្រុសម្នាក់ដែលមានអាយុទើបតែ៣ខួប។ បុរសរូបនេះបន្តថា ដោយសារតែជីវភាពខ្វះខាតលោកក៏បានចាកចេញពីស្រុកកំណើតមកធ្វើការនៅភ្នំពេញ ហើយបានចូលបំរើការនៅក្រុមហ៊ុន(កូកាកូឡា) ចំណែកប្រពន្ឋរបស់គាត់លក់ដូរខោអាវបន្តិចបន្តួចនៅឯស្រុកភូមិ។
គាត់បញ្ជាក់ថា នៅរយៈពេល៣ខែចុងក្រោយនេះប្រពន្ធរបស់គាត់បានទិញទូរស្ទ័សេរីទំនើប ហើយបានបង្កើត (facebook )ដែលបានដាក់ឈ្មោះ Acount .socheata ហើយចូលចិត្តបង្ហោះរូបលេង និង chat លេងជាមួយប្រុសៗ ហើយនៅថ្ងៃ១២ខែធ្នូ ឆ្នាំ២០១៦ថ្មីៗ នេះ ប្រពន្ធរបស់គាត់បានលេង chat ជាមួយម្ចាស់ Acount មានឈ្មោះ គឹម ហេងែល មានរហស្សនាម (កំពូលអ្នកញ៉ែស្រី) បានទាក់ទងយកប្រពន្ធរបស់គាត់បានសំរេចដោយសុវត្ថិភាពដោយបាននាំយកម៉ូតូ១គ្រឿងមកម៉ាកគុបមកជាមួយដែលជាកេរ្តិ៍ក្នុងចំណងដៃតាំងពីបានរៀបកាមក។
គាត់បន្ថែមទៀតថា ក្នុងមានគាត់ជាប្តីគាត់មិនបានគិតអ្វីវែងធ្ងាយ ឬចងកម្មពារប្រើហិង្សាលើប្រពន្ធនោះទេ តែអ្វីដែលគាត់បារម្ភនោះគឺខ្លាចប្រពន្ធរបស់គាត់ធ្លាក់ខ្លួនចូលក្នុងសង្គមគ្រឿងញៀន។ គាត់បន្តទៀតថា គាត់មិនរករឿងប្រពន្ធដែលឆោតល្ងង់ចាញ់បោកគេនោះទេ សំខាន់គឺគាត់ចង់អោយប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែកូនវិញ៕