Oscar អាច​នឹង​ផ្លាស់​ទៅលេង​នៅ​ចិន​នា​ខែមករា​ខាងមុខនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​ពី​ក​ក្រុម​តោ​ខៀវ Chelsea បាន​ឲ្យ​ដឹងថា កីឡាករ Oscar អាច​នឹង​ពិចារណា​ចំពោះ​ការចាកចេញ​ពី​ក្រុម​មួយ​នេះ បន្ទាប់ពី​ក្រុម​មហាសេដ្ឋី Shanghai SiPG បានដាក់​សំណើ​៦០​លាន​ផោន​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មកកាន់​ក្រុម​ក្របខ័ណ្ឌ Chinese Super League នា​ខែមករា​ខាងមុខនេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៥​ឆ្នាំ​រូបនេះ មូល​ហេតុដែល​បណ្តាល​ឲ្យ​រូបគេ​មានបំណង​ចង់​ចាកចេញ​នោះ ពីព្រោះ​រូបគេ​មិន​សប្បាយចិត្ត បន្ទាប់ពី​មិនបាន​ទទួល​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​ទេ ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte នោះ​។​
​យោងតាម​ការចេញផ្សាយ​របស់​កាសែត The sport mole បាន​អះអាងថា អតីត​គ្រូបង្វឹក​ក្លឹប Chelsea លោក Andre Villas Boas បានដាក់​សំណើសុំ​ផ្ទេរ​កីឡាករ​រូបនេះ ក្នុងតម្លៃ​ខ្លួន​៦០​លាន​ផោន បន្ទាប់ពី​បានដឹងថា Oscar មិន​មិន​សប្បាយចិត្ត ជាមួយនិង​ក្រុម​នេះ ហើយ ក្រុម​ដែល​កំពុង​នាំមុខគេ​ក្នុង​ក្របខ័ណ្ឌ PL​នេះ​បាន​ត្រៀមខ្លួន​បំបែក​ឯតទគ្គ​កម្ម​និង​បាន​ត្រៀមខ្លួន​ទទួលយក​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​ទទួល​សំណើ​ពី​ក្លឹប Shanghai SiPG ។​
​គួរ​បញ្ជាក់ថា Oscar អាច​នឹង​ក្លាយជា​កីឡាករ Chelsea ទី​២​ដែល​ផ្ទេរ​ទៅ​ចិន​នៅក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ បន្ទាប់ពី​កីឡាករ Ramires ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម Jiangsu Suning របស់​ចិន​កាលពី​ខែមករា​៕

_92968564_oscar-rex-index