ជំនន់​ទឹកភ្លៀង​ហូរ​កាត់លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៦​នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ទីតាំង​ចំនួន​២ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​ហូត​កាត់​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​។
​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា ទឹកជំនន់​បាន​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ នូវ​ចំណុច ២ ទីតាំង ខ្លាំងជាងគេ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាក្រែក ក្នុងនោះ​៖ កំណត់​ផ្លូវ​ដែល​ស្ថិតនៅ​ភូមិ​ក្រែក ឃុំ​ក្រែក ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង ៤៥០ ម៉ែត្រ ជម្រៅ​ពី ០,២-០,៤ ម៉ែត្រ និង​កំណាត់​ផ្លូវ​ដែល​ស្ថិតនៅ​ភូមិ​ពោធិ​ក្រោម ឃុំ​កោង​កាង ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង ៩០ ម៉ែត្រ ជម្រៅ​ពី ០,១-០,២ ម៉ែត្រ៕

83e5322d0db1b4d270a167e9762f4507478 479