Suarez ព្រម​កុងត្រា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ Barcelona
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​កីឡាករ Luis Suarez បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ថ្មី​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ហើយ​កិច្ចសន្យា​នេះ​និង​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ។​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool មកកាន់ Barcelona ក្នុងអំឡុង​ឆ្នាំ​២០១៤ ក្នុងតម្លៃ​៧៥​លាន​ផោន​និង​បាន​ស៊ុត​បញ្ចូល​ទី ៩៧​គ្រាប់​ក្នុងការ​បង្ហាញ ១១៦ ប្រកួត​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ហើយ​បាន​ជួយ Barcelona ឈ្នះ ពានរង្វាន់​ចំនួន​៨ ក្នុងអំឡុង​ពេលវេលា​ខ្លី​របស់លោក​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ហើយក៏​ជា អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ La Liga ផងដែរ​កាលពី​រដូវ​កាល​មុន (៤០​គ្រាប់​)​។​
Suarez គឺជា​កម្លាំង​សំខាន់បំផុត​ស្ថិតនៅក្នុង​ក្រុម​ប្រយុទ្ធ (Messi, Suarez, Neymar) របស់ Barcelona ហើយ​ពួកគេ​ទាំង​៣​ស៊ុត​បញ្ចូល​ទី​សរុប​ចូលគ្នា​១៣១​គ្រាប់ កាលពី​រដូវ​កាល​ចាស់​ជួយ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន La Liga និង Copa del Rey​។​
​គួរ​បញ្ជាក់ថា កុងត្រា​ថ្មី​របស់ Suarez មាន​សុពលភាព​ដល់​ឆ្នាំ​២០២១​ហើយ​ក្នុងករណី​ក្លឹប​ណា​ចង់​ទិញ​ផ្ដាច់​កុងត្រា នាំយក​រូបគេ​ទៅ ក្លឹប​នោះ​ត្រូវ​ចំណាយ​រហូតដល់ ១៦៧,៥​លាន​ផោន​៕

deportivo-de-la-coruna-vs-fc-barcelona-at-the-municipal-de-riazor-stadium-in-la-coruna