​ក្រុមចោរប្លន់យ៉ាងសកម្មអស់លក្ខណ៍២នាក់បងប្អូនត្រូវសមត្ថកិច្ចក្របួចបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

ដោយ៖ប៉ែន សុផល
បាត់ដំបង៖មុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជាបងប្អូនបង្កើតអស់លក្ខណ៍ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបានបន្ទាប់ពីបានប្លន់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោលចំនួន២លើក។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះថា៖ បន្ទាប់ពីមុខសញ្ញានេះបានធ្វើសកម្មប្លន់ប្រដាប់អាវុធលើប្រជាពលរដ្ឋនិងអ្នកទិញស្រូវក្នុងទីតាំងតែមួយនៅស្រុកថ្មគោលបានសម្រេចរួចមក លោកបានប្រើប្រាស់កម្លាំងជំនាញជាសម្ងាត់ស្រាវជ្រាវតាមសញ្ញាខ្សែបណ្ដោយទាំងយប់ទាំងថ្ងៃរយះពេលជាង២ខែ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះមានឱកាសកម្លាំងនៃស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផងដែរឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដងដែលកំពុងរៀបចំអាវុធនិងគ្រាប់បែកនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិល្បើកប្រិយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះថី ធី ភេទប្រុស អាយុ៣៩ឆ្នាំនិងម្នាក់ទៀតឈ្មោះថី ធិន ភេទប្រុស អាយុ៣៦ឆ្នាំជាបងប្អូនបង្កើតនិងគ្នារស់នៅកន្លែងឃាត់ខ្លួនខាងលើ។ យោងតាមចម្លើយសារភាពជនសង្ស័យថាពិតជាបានធ្វើសកម្មភាពប្លន់ចំនួន២ដងមែន ដែលទី១បានប្លន់អ្នកលក់ចាប់ហួយនិងលើកទី២បានប្លន់អ្នកទិញនិងអ្នកលក់ស្រូវក្នុងភូមិសាស្ដ្រតែមួយមុខក្លោងទ្វាវត្តទួលសង្កែក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីខែតុលានិងខែវិច្ឆកាកន្លងមក។លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីបានអោយដឹងបន្ដរថា៖ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនេះដែរសមត្ថកិច្ចរឹបអូសបានអាវុធប្រភេទអាកាបត់ចំនួន៣ដើម គ្រាប់បែកដៃចំនួន៣គ្រាប់និងសម្ភារះបម្រើការជាមធ្យោបាយមួយចំនួនទៀត។
បច្ចុប្បន្ននេះកម្លាំងជំនាញកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់តុលាកាតាមនិតិវិធី ហើយកម្លាំងជំនាញក៍កំពុងជំរុញបន្ដការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ពន្ធ័នៅសេសសល់បន្ថែមទៀតផងដែរដើម្បីផ្ដន្ទាទោស៕

7cf91f14-e41f-49b1-8c23-6f5ebaa1adb9

15555035_1806852066220022_1374967847_n 15571043_1806852062886689_639707529_n