ឃើញ​រថយន្ត​ទុកចោល​៣​យប់​៣​ថ្ងៃ​រក​ម្ចាស់​មិនឃើញ​រាយការណ៍​ទៅ​សមត្ថកិច្ច​ទើប​ដឹង​រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​ភ្នំពេញ​៖​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាន​យកមក​ប្លុង​ចោល​អស់​រយ​:​ពេល​៣​យប់​៣​ថ្ងៃ​នៅ​ផ្លូវ​ណឺង​ហែម​ជាប់​របង​ផ្ទះជួល​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​១៩​ខែធ្នូ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ៏​យ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ម្ចាស់​ផ្ទះជួល​ក៏​សមត្ថកិច្ច​ចុះមក​ពិនិត្យ និង​ស្រាវជ្រាវ​រក​ម្ចាស់ ។​
​តាម​ការរៀបរាប់​ពី​សមត្ថកិច្ច​ដែល​បាន​មើល​តាម​កា​ម៉ា​រ៉ា​សុ​វ​តិ្ថ​ភាព បានអោយដឹងថា កាលពី​យប់​ថ្ងៃ​សុក្រ​វេលា​ម៉ោង​ប្រហែល​១២​យប់​មាន​រថយន្ត​camery​ស្លាក​លេខ​ភ្នំពេញ​2AE-4066 មាន​គ្នា​ប្រុស​ស្រី​ចំនួន​៦​នាក់មក​ឈប់​នៅ​ទីតាំង​នេះហើយ​បាននាំគ្នា​ចុះ​ពី​រថយន្ត​ធ្វើដំណើរ​ទៅ​បាត់ស្រមោល​ទាំងអស់​ដោយ​បន្សល់​ទុល​រថយន្ត​ចោល​ចាក់សោរ​ជិត​។​
​ដោយមាន​ការសង្ស័យ​ខ្លាចក្រែង​មាន​ក្រុម​ជន​សង្គមងងឹត​ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់ និង​ខ្លាចក្រែង​មាន​បញ្ហា​ដល់​​អាយុជីវិត​មនុស្ស​នោះ​ប្រជាពលរដ្ឋ​និង​ម្ចាស់​ផ្ទះជួល​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះមក​ត្រួតពិនិត្យ​តែម្តង​។​
​តាម​ការស្រាវជ្រាវ​ជំហាន​ដំបូង​សមត្ថ​សង្ស័យ​ជា​ករណី​ឃាតកម្ម តែ​បន្ទាប់ពី​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​យ៉ាង​ល្អិតល្អន់​គឺ​រថយន្ត​នេះ​ត្រូវ​ម្ចាស់​យកមក​ទុកចោល​តែប៉ុណ្ណោះ​។​
​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ដើម្បី​យកទៅ​រក្សាទុក​ស្រាប់តែ​លេចមុខ​យុវជន​២​នាក់​ដែល​មក​អាះអាងថា​រថយន្ត​នោះ​ជា​រថយន្ត​របស់ខ្លួន​។​
​យុវជន​ដែល​អះអាងថា​ជា​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ វុ​ធ ថៃ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ត្រពាំង​ថ្លឹង បាន​រៀបរាប់​អោយដឹងថា នៅ​យប់កើតហេតុ​កាលពី​យប់​សុក្រ​រូប​ខ្លួន​បាន​ទៅ​ដើរលេង​ជាមួយ​មិត្ត​ភ័​ក្រ​ប្រុស​ស្រី​៦​នាក់​នៅ​ក្លឹប​កំសាន្ត ដោយសារតែ​យប់​ជ្រៅ​ទើប​រូប​ខ្លួន​ទុក​រថយន្ត​នេះ​នៅ​ខាងក្រោម​រួច​ក៏​ឡើងទៅ​សម្រាក​ផ្ទះជួល​របស់​មិត្ត​ភ័​ក្រ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៩​ខែ​ឆ្នាំ​ដដែល​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​រថយន្ត​នេះ​តែម្តង​។​
​ក្រោយពេល​ដឹង​រឿង​សមត្ថកិច្ច​បានអោយ​យុ​ជន​រូបនោះ​យក​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ផ្ទៀ​ផ្ទាត់​ថា​រថយន្ត​នោះ​ពិតជា​កម្ម​សិទ្ធ​របស់ខ្លួន​ពិតប្រាកដ​មែន ទើប​ប្រគល់​រថយន្ត​អោយ​យ​វិញ ហើយ​ក៏បាន​ណែនាំ​កុំអោយ​លើក​ក្រោយ​ធ្វើ​ដូ​ច្ន​ឡ​ទៀត​។​បញា​

15631498_1808179826087246_1294230887_o15595724_1808179822753913_483627895_o15609233_1808179819420580_1742809767_o