ស្គាល់​អត្តសញ្ញាណ​បុរស​ដែល​ត្រូវគេ​បាញ់​ស្លាប់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2014 ក+ ក-

​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ដែលមាន​ស្នាម​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ដែល​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ដី​ឡូ​តិ៍​មួយ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ឃើញ​ហើយ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នូ គឹម​សាន្ត អាយុ​៤២​ឆ្នាំ ជា​អ្នកលក់​គ្រឿងទេស និង​ជា​អតីតមន្ត្រី​អាវុធហត្ថ មាន​លំនៅ​ភូមិ​អូរ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជនរងគ្រោះ​ត្រូវ​ឃាតករ​បាញ់សម្លាប់​ចំនួន​៧​គ្រាប់ ចំ​ខ្នង​៤​គ្រាប់ និង​ក្បាល​៣​គ្រាប់ ។​
​ប្រភពព័ត៌មាន​ឱ្យដឹងថា ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៥ កញ្ញា ដោយ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ទៅ​ទារលុយ​គេ​ជំពាក់​នៅ​រាជធានី​ភ្នំពេញ លុះ​ព្រឹក​ថ្ងៃទី​០៦ កញ្ញា ស្រាប់តែ​គេ​ប្រទះឃើញ​ដេកស្លាប់​តែម្តង​។​
​ទាក់ទិន​ករណីនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ជា​ករណី​អ្វី​នោះ​នៅឡើយ​ទេ តែ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែ​ល​ជនរងគ្រោះ​ជិះ​មក​ទារលុយ​គេ​បាន​បាត់​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជា​ករណី​ប្លន់​សម្លាប់​៕

aaaaaa

​សព​ជនរងគ្រោះ​