ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​សង្កាត់​ទួល​សង្កែ​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់​បានធ្វើ​សកម្មភាព​ស្ទាក់​វាយ​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​នា​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​ជនរងគ្រោះ​បាន​ប្រាប់ថា មុន​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ ចេញពី​សម្ភព​មួយកន្លែង ក្នុង​គោលបំណង​ទៅផ្ទះ តែ​ពុំទាន់​ជិះ​ទៅដល់​ផ្ទះ​ផង ក៏​លេចមុខ​ជនល្មើស​៣​នាក់ ចេញមក​ស្ទាក់ផ្លូវ​វាយ​ប្លន់ យក​ម៉ូតូ​ទៅ​បាត់​។ ជនរ​គ្រោះ​បន្តទៀតថា ម៉ូតូ​ដែល​ក្រុមចោរ​វាយ​ប្លន់​យក​នោះ​ម៉ាក Suzuki Nex ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CS-3621​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ស្រាវជ្រាវ​៕

fn-2016-12-20-07-24-38-0fn-2016-12-20-07-24-38-1