ផ្ទុះ​មីនតោន​បណ្តាលអោយ​មនុ​ស្ស​២​នាក់​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ខ​ណះ​ដែល​ពួកគេ​បើក​ម៉ាស៊ីន​បោក​ចូលទៅ​បោក​ស្រូវ​នៅក្នុង​ស្រែ​របស់ខ្លួន​បាន​ជាន់​មីនតោន​បណ្តាល​អោយ​ផ្ទុះ​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​នាទី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​ស្ថិតក្នុង​ចំណុច​ក្រុមទី​១៣ ភូមិ​កណ្ដាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ដោយសារ​ផ្ទុះ​គ្រាប់​មីនតោន​ខាងលើ​រួមមាន​៖​ទី​១​ឈ្មោះ ភ្លា​ន វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​ស្រែចំការ​(​របួស​ចំ​ជើង​ខាងស្ដាំ ធ្ងន់​)​។ ទី​២​ឈ្មោះ សយ សុគា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ស្រែរ​ចំការ​(​របួស​ចំ​មុខ​និង​ចង្កេះ ស្រាល​)​ទាំងពីរ​នាក់​រស់នៅ​ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។
បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។ ចំណែក​ម៉ាស៊ីនបោកស្រូវ​រង​ការខូចខាត​ទាំងស្រុង​៕

15644529_1808599046045324_1228769168_n15644611_1808599049378657_218720187_n 15644927_1808599042711991_1148443952_n 15666247_1808599039378658_1019273646_n