សម្តេច ស ខេង ៖ រឿង​គ្រឿងញៀន​មិន​ដូច​គ្រោះថ្នាក់​ចរាចរណ៍​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សម្តេច​ក្រឡាហោម​ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា​រឿង​គ្រឿងញៀន​មិន​ដូច​គ្រោះថ្នាក់​ចរាចរណ៍​ទេ​ព្រោះ​គ្រឿងញៀន​ពាក់ព័ន្ធ​និង​ការដោះស្រាយ​ហើយ​មិនទាន់មាន​ថ្នាំ​ព្យាបាល​។​
សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង​និង​សមិទ្ធិផល​នានា​ក្នុង​សាលាបឋមសិក្សា​ក​ង្ហ​ត ព្រមទាំង​អគារ​ប៉ុស្តិ៍​សុខភាព ក​ន្ទឺ​១ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
លោក ជុំ ញ៉ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាណន់​បាន​ឡើង​មានប្រសាសន៍​ពី​ការរីកចំរើន ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សា​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរខេត្ត ព្រមទាំង​ក្រុមការងារ​ថ្នាក់ជាតិ​ទើប​ធ្វើអោយ​ប្រទេស​មានការ​រីកចម្រើន ពិសេស​ក្នុងស្រុក​បាណន់​ទាំងមូល​ដែល​ទទួលបាន​សមិទ្ធផល​ជាច្រើន​ពិសេស​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើ​គ្រប់​វិស័យ ដូចជា ប្រព័ន្ធធារាសាស្ត្រ អគារសិក្សា ព្រះវិហារ ប៉ុស្តិ៍​សុខភាព និង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ សាលាឃុំ​ជាដើម​។​ល​។​
នៅក្នុង​ពិធី​នេះ​ផងដែរ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា រឿង​គ្រឿងញៀន​មិន​ដូច​គ្រោះថ្នាក់​ចរាចរណ៍​ទេ​ព្រោះ​គ្រឿងញៀន​វា​ពាក់ព័ន្ធ​និង​ការដោះស្រាយ​គឺ​អ្នក​ដែល​ញៀន​ហើយ​អត់​ទាន់​មាន​ថ្នាំ​ណា​ព្យាបាល​ជា​ទេ ពេល​យកទៅដាក់​មួយកន្លែង​ហើយ​ពេលចេញ​មកវិញ​មិន​ដល់​បី​ថ្ងៃ​ផង​ប្រើប្រាស់​វិញ​ដដែល ហើយ​បញ្ហា​ដោះស្រាយ​គ្រឿងញៀន​ទាំង​មេខ្លោង​ទាំង​អ្នករកស៊ី​ចែកចាយ​រាយរង​តាមផ្លូវ​ច្បាប់​ត្រូវតែ​មានទោស​តែ​បើសិនជា​ចាប់​អ្នក​ដែល​ចែកចាយ​គ្រឿងញៀន​តើ​មាន​គុក​ឯណា​ដាក់​តួលេខ​បណ្តោះអាសន្ន​ទូទាំងប្រទេស​មាន​ចំនួន​១៨០០០​នាក់​ដែល​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។​
សម្តេច ស ខេង បន្តទៀតថា នៅ​ថ្ងៃទី​២២​ខាងមុខនេះ​សម្តេច​និង​ប្រកាស​បើក​យុទ្ធនា​ការលើក​ទី​១​សំរាប់តែ​សមត្ថកិច្ច​និង​ក្រសួង​ពាក់ព័ន្ធ​នានា​ប៉ុន្តែ​នៅលើ​ក​ក្រោយៗ​ទៀត​និង​អំពាវនាវ​អោយចូល​រួមទាំង​អស់​រា​ប់​ទាំង​សិ​ល្បះ​ក សារពត៌មាន អាជីវករ ម្ចាស់​ខារ៉ាអូខេ និង​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ផង ដើម្បី​ចូលរួមចំណែក​ទាំងអស់​គ្នា​អោយ​ប្រជាពលរដ្ឋ​គ្រប់គ្រង​កូនចៅ​កុំអោយ​ជក់​និង​ប្រើប្រាស់​គ្រឿងញៀន -​គ្រប់គ្រង​អង្គភាព​កុំអោយ​មាន​មន្ត្រី​ណា​ឬ​យុទ្ធជន​ណា​ប្រើប្រាស់​គ្រឿងញៀន​ឬ​លក់​គ្រឿងញៀន​
-​នៅក្នុង​សាលា​មិនអោយ​សិស្ស​គ្រូ និស្សិត​ជក់​ឬ​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះហើយ​ជាការ​ចូលរួមចំណែក​ទាំ​ង​អស់​គ្នា​ដើម្បី​ទប់ស្កាត់​និង​បំបាត់​បញ្ហា​គ្រឿងញៀន​៕

15609131_1808908286014400_2052916251_o15628596_1808908292681066_668987225_o 15657960_1808908299347732_1612843306_o 15682078_1808908289347733_719034867_o 15682129_1808908296014399_1374783538_o