ប៉ុប​ពី បើករថយន្ត​បា​ឡែ​ន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​ភេទ​ទី​៣ នាង​ប៉ុប​ពី បាន​បើករថយន្ដ​កាមរី​បា​ឡែ​ន​មួយគ្រឿង​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដា​លបាក់​អស់​មួយចំនួន ចំណែក​រថយន្ដ​ដាច់​កង់​ខាងមុខ​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៣ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ កែង​នឹង​ផ្លូវ​លេខ​១៥៦ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដ​ដែល​ប៉ុប​ពី​ជិះ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5841 ដែល​បើកបរ​ដោយ​នាង ប៉ុប​ពី ផ្ទាល់​តែម្តង​៕

fn-2016-12-21-08-29-04-1fn-2016-12-21-08-29-03-0fn-2016-12-21-08-29-04-3