Crystal ប្រកា​ល​បណ្តេញ​លោក Alan Pardew ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​ឥ​ន្ត្រី​ខៀវ Crystal Palace បានប្រកាស​បណ្តេញ​លោក Alan Pardew ចេញពី​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ម្សិលមិញ​នេះ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ក​អស់​រយៈពេល​២​ឆ្នាំកន្លងមក​មិនសូវ​ទទួលបាន​ជោគជ័យ​នោះ ។​
Crystal Palace កំពុង​ស្ថិតនៅ​លំដាប់​ទី​១៧ នៃ​ក្របខណ្ឌ Premier League និង ឈរលើ​តំបន់​កាត់ចោល​ត្រឹម​មួយ​ពិន្ទុ ក្រោយ​ឈ្នះ​តែមួយ​លើក​ក្នុងចំណោម​១១​ប្រកួត​។​
​លោក Steve Parish សហ​ម្ចាស់​ក្លិប ឥន្ទ្រី​ខៀវ​លើកឡើងថា បទពិសោធ​ដ៏​ជោគជាំ​របស់​បុរស​ជន​ជាតិ​អង់គ្លេស​រូបនេះ​មិនមាន​ប្រសិទ្ធិភាព​ឡើយ​។ ដូច្នេះ ត្រូវតែមាន​ការផ្លាស់ប្ដូ​រ​។​
​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុម​ឥន្ទ្រី​ខៀវ បាន​ឲ្យ​ដឹងថា ក្រុម​អាច​នឹងមាន​ទំនាក់ទំនង​ជាមួយ អតីត​អ្នកចាត់ការ​ជម្រើសជាតិ​អង់គ្លេស Sam Allardyce ដើម្បី​មក​ជំនួស​កៅអី​លោក Pardew​។​
​គ្រូបង្វឹក​វ័យ​៦២​ឆ្នាំ​រូបនេះ ពុំទាន់​មាន​កៅអីអង្គុយ​ទេ​ចាប់តាំងពី​របូត​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស កាលពី​ប្រមាណ​៣​ខែ​មុន​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ និង ក្រោយ​ដឹកនាំ​បាន​ត្រឹម​មួយ​ប្រកួត​។​
​គួរ​បញ្ជាក់ថា អតីត​គ្រូបង្វឹក West Ham United និង Newcastle United ខាងលើ​ចូលមក​កាន់តំណែង​នៅ​កីឡដ្ឋាន Selhurst Park កាលពី​ខែមករា ឆ្នាំ​២០១៥៕

js80216574