Julian Draxler របស់ Wolfsburg ផ្ទេរ​ទៅ PSG ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីប្រកាស​របស់​ក្លឹប Wolfsburg បាន​ឲ្យ​ដឹងថា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​កីឡាករ Julian Draxler នឹងធ្វើ​ការចុះកិច្ចសន្យា​ផ្ទេរ​ទៅ​ក្លឹប​ជើងឯក​បារាំង Paris Saint-Germain នៅ​ខែមករា​ខាងមុខ​។​
​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​៤​ឆ្នាំកន្លះ ហើយ​ការផ្លាស់​ទៅ​ក្លឹប​អ្នកមាន PSG នឹង​បំពេញ​ជា​ផ្លូវការ បន្ទាប់​ពិនិត្យ​សុខភាព​ជោគជ័យ​។ Wolfsburg បានចេញ​ប្រកាសថា ក្លឹប​ទាំងពី​យល់ព្រម​មិន​បង្ហាញ​តម្លៃ​ខ្លួន​របស់ Julian Draxler ឡើយ​។​ប៉ុន្តែ​តាម​របាយការណ៍​ពី Goal.com បានបញ្ជាក់​កាលពីដើម​សប្ដាហ៍​ថា​ការ​ទៅ​ចូលរួម​របស់ Julian Draxler ទៅ​ក្លឹប​យក្ស​បារាំង​នេះ​មានតម្លៃ​ខ្លួន​ប្រមាណ​៣៥​លាន​អឺរ៉ូ​។​
​សូម​រំលឹក​ដែរ​ថា Julian Draxler បាន​ចូលរួម​ជាមួយ ក្លិប Wolfsburg កាលពី​ខែ សីហា ឆ្នាំ​២០១៥ បន្ទាប់ពី​ផ្ទេរ​ចេញពី​ក្លឹប​នៅ​អាល្លឺម៉ង់​ដូចគ្នា Schalke និង​បាន​បង្ហាញខ្លួន​ឲ្យ Wolfsburg ៣៤​ប្រកួត​រកបាន​៥​គ្រាប់ និង​លេង​ឲ្យ​ជម្រើសជាតិ​អាល្លឺម៉ង់​២៧​ប្រកួត​៕

15589603_1287157138024002_6642338944327980842_n_large